Episodi disponibili
5 risultati 23
លោក ទេព នីថា៖ ដំណើរទស្សនកិច្ច គ.ជ.ប នៅប្រទេសបារាំង ទទួលបានបទពិសោធន៍ច្រើន ទោះការរៀបចំបោះឆ្នោតរបស់បារាំង និងកម្ពុជា មានភាពខុសគ្នា
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ដំណើរទស្សនកិច្ចរបស់ប្រតិភូ គ.ជ.ប ចំនួន១សប្តាហ៍ នៅឯប្រទេសបារាំង ដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍លើការងាររៀបចំការបោះឆ្នោតនៅបារាំង បានបញ្ចប់។ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិ ថា ដំណើរទស្សនកិច្ចជាលើកទី១ ដើម្បីស្វែងយល់ពីប្រព័ន្ធបោះឆ្នោតនៅបារាំង ជាលើកទី១នេះ ទទួលបានជាលទ្ធផលជាផ្លែផ្កា។ តាមលោក ទេព នីថា គឺ គ.ជ.ប បានរៀនសូត្រ ដកស្រង់បទពិសោធន៍ ច្រើន បើទោះបីជាការរៀបចំការបោះឆ្នោតនៅបារាំង និងកម្ពុជា មានភាពខុសគ្នាក្តី។
សាស្ត្រាចារ្យ សំបូរ មាណារ៉ា៖ការអប់រំខុស ការសម្រេចចិត្តខុស គឺជាដើមចមនៃរដ្ឋប្រហារឆ្នាំ១៩៧០
ថ្ងៃទី១៨ ខែមីនាឆ្នាំនេះ គឺជាខួបនៃការធ្វើរដ្ឋប្រហារ កាលពី៥៣ឆ្នាំមុន ទម្លាក់សម្តេច សីហនុ ចេញពីប្រមុខរដ្ឋ ដោយ ក្រុមសេនាប្រមុខ លន់ នល់។ រដ្ឋប្រហារនេះ ដែលក្រោយនាំកម្ពុជាទៅកាន់ភ្លើងសង្គ្រាមស្លាប់រាប់លាននាក់ ក្នុងរបបខ្មែរក្រហមនោះ គឺមកពីការអប់រំខុស និងការសម្រេចចិត្តខុស របស់អ្នកដឹកនាំខ្មែរសម័យនោះ។ នេះគឺជាកត់សំគាល់របស់លោក សំបូរ មាណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រដែលជាភ្ញៀវប្រចាំថ្ងៃ ។
លោកស្រី ភឿង សកុណា៖ ក្រសួងវប្បធម៌នឹងបន្តគោលដៅប្រមូលវត្ថុបុរាណខ្មែរត្រលប់មកប្រទេសខ្មែរវិញ
ប្រទេសកម្ពុជានៅថ្ងៃសុក្រ ទី១៧ ខែមីនានេះ បានធ្វើពិធីផ្លូវការដើម្បីទទួលវត្ថុបុរាណខ្មែរ ដែលរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានតស៊ូប្រឹងប្រែងប្រមែប្រមូលពីបរទេសមកវិញជាបន្តបន្ទាប់អស់រយៈពេល៥ឆ្នាំកន្លងទៅ។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ក្រុមការងារក្រសួងវប្បធម៌ នឹងបន្តស្វែងរកវត្ថុបុរាណខ្មែរ ដែលជាអត្តសញ្ញាណព្រលឹងជាតិ ព្រលឹងដូនតា ដែលបែកបាក់ដោយសារសង្គ្រាមឲ្យមកជួបជុំកូនចៅវិញ។ តាមលោកស្រីរដ្ឋមន្ត្រី រូបចម្លាក់សរុបទាំងតូចទាំងធំ ដែលបរទេសប្រគល់ឲ្យកម្ពុជាវិញពេលនេះមានចំនួនជាង១០០រូប ហើយរូបចម្លាក់ទាំងអស់នេះមានតម្លៃមិនអាចកាត់ថ្លៃបាន។
លោក សុខ ឥសាន៖ បើអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយផ្អែកលើនិន្នាការនយោបាយ នោះជារឿងធម្មតារបស់អ្នកសម្រេច
សភាអឺរ៉ុប នៅកិច្ចប្រជុំពេញអង្គ កាលពីថ្ងៃពុធ បានដាក់ស្នើនូវដំណោះស្រាយជាបន្ទាន់ មួយចំនួន លើករណីលោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវតុលាការកាត់ទោសឲ្យជាប់ឃុំ២៧ឆ្នាំ។ សេចក្តីស្នើដំណោះស្រាយរបស់សភាអឺរ៉ុប បានស្នើអង្គប្រជុំឲ្យសម្រេច ដាក់សម្ពាធរដ្ឋាភិបាលកម្ពុជា តាមរយៈការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ជាបន្ត និងដាក់ទណ្ឌកម្មលើអ្នកពាក់ព័ន្ធទាំងអស់ ដែលបានបំពានសិទ្ធិមនុស្ស។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ថា ការស្នើរបស់សភាអឺរ៉ុប គឺជារឿងរបស់អឺរ៉ុប មិនពាក់ព័ន្ធនឹងកម្ពុជាឡើយ។ ដោយឡែកចំពោះបញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធ EBA លោក សុខ ឥសាន លើកឡើងថា នោះជារឿងធម្មតារបស់អ្នកសម្រេចតែប៉ុណ្ណោះ។
លោក អាង ឧត្តម៖ មេធាវីនឹងមិនទៅសុំការអនុញ្ញាតពីអយ្យការដើម្បីជួបលោក កឹម សុខា
ការតម្រូវឲ្យក្រុមមេធាវីការពារក្តីទៅសុំការអនុញ្ញាតពីព្រះរាជអាជ្ញាតុលាការក្រុងភ្នំពេញដើម្បីបានជួបលោក កឹម សុខា គឺមេធាវីមិនអាចអនុវត្តបានឡើយ។ មិនអាចធ្វើទៅដោយសារតែផ្ទុយនឹងច្បាប់។ នេះគឺជាការបញ្ជាក់របស់លោក អាង ឧត្តម សហមេធាវីការពារលោក កឹម សុខា។ បើតាមមេធាវីការពារក្តី គឺសិទ្ធិរបស់លោក កឹម សុខា ត្រូវបានរំលោភយ៉ាងធ្ងន់ធ្ងរ វៀរលែងតែមានការកែប្រែជាវិជ្ជមាន និងទាន់ពេល។ ការណ៍នេះបានញាំងឲ្យមេធាវីបារម្ភថា នឹងហួសពេលប្តឹងទៅឧទ្ធរណ៍ប្រឆាំងសាលក្រមរបស់សាលាដំបូង ដែលកាត់ទោស មេដឹកនាំ អតីតបក្សប្រឆាំងឃុំខ្លួនក្នុងផ្ទះ២៧ឆ្នាំ។
Stazioni simili
RGS - Radio Grandi Successi
Podcast, Electro, Rock
Greensleeves Radio
Podcast, Rock, Indie, Alternative
radioH2o
Lorrainville, Notizie-Talk, Podcast, Classic rock, Rock
Radio hsf
Rock, Podcast, Hip hop
Straightsound
Berlino, Podcast
ToXoRs minimalRADIO
Podcast, Trance, Techno, Minimal
Nova 80
São Paulo, Pop, Podcast, Techno
ahoy radio
Amburgo, Alternative, Podcast, Electro, Indie, Urban
Radio DEEP Romania
Podcast, Film e Musical, Elettronica, Dancehall
SpyderMonkey Shanty Radio
Orcutt, Podcast, Rock, Folk, Canti marinareschi
CPN Radio
Londra, Musical, Podcast
Ascolta ភ្ញៀវប្រចាំថ្ងៃ, RTL 102.5 FM e tante altre stazioni da tutto il mondo con l’applicazione di radio.it

ភ្ញៀវប្រចាំថ្ងៃ
Scarica ora gratuitamente e ascolta con semplicità la radio e i podcast.


ភ្ញៀវប្រចាំថ្ងៃ: Stazioni correlate