Episodi disponibili
5 risultati 24
លោក គង់ ចាន់ឌី ជាអតីតសន្តិសុខយាមតាមរោងចក្រក្លាយជាម្ចាស់សិប្បកម្មផលិតធ្យូងអនាម័យ
ក្នុងនាទីជីវិតជោគជ័យនៅថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិលោក គង់ ចាន់ឌី ម្ចាស់សិប្បកម្មផលិតធ្យូងអនាម័យស្នាដៃកូនខ្មែរ។ ជាយុវជនម្នាក់ដែលមានក្ដីស្រមៃខ្ពស់ លោក គង់ ចាន់ឌី និងក្រុមការងារចង់ឃើញធ្យូងអនាម័យដែលផលិតដោយស្នាដៃកូនខ្មែរ មានលក់នៅលើទីផ្សារទូទាំងប្រទេស និងធ្វើការនាំចេញទៅលក់នៅក្រៅប្រទេសផងដែរ។ បើតាមលោក គង់ ចាន់ឌី ការធ្វើអាជីវកម្ម មិនគួរធ្វើតែម្នាក់ឯងឡើយ គួរតែមានដៃគូសហការពិភាក្សាគ្នា ទើបធ្វើឲ្យអាជីវកម្មនោះទទួលបានជោគជ័យ។
ប្រែពីផ្លូវលំទៅផ្លូវបេតុងក្លាយជាវិញ្ញាសារបស់រដ្ឋបាលថ្នាក់ក្រោមជាតិមុនការបោះឆ្នោត
ខេត្តកណ្ដាល៖ ការប្រែក្លាយផ្លូវលំទៅផ្លូវបេតុងបានក្លាយជាវិញ្ញាសារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ មុនការបោះឆ្នោតថ្នាក់ជាតិខែកក្កដា។ តួយ៉ាងពលរដ្ឋរស់នៅ ភូមិកំពង់ដំរី នៃឃុំព្រែកតាមាក់ ខេត្តកណ្ដាល សញ្ចឹងចាំមើលផ្លូវលំក្រាលថ្មភ្នំប្រវែង២៧៧ម៉ែត្រនិងទទឹង៥ម៉ែត្រមានវាសនាក្លាយជាផ្លូវបេតុងមុនការបោះឆ្នោត ឬក្រោយបោះឆ្នោត។
«ផ្លូវនេះពីដើមមកវាផុង វាភក់…ប៉ុន្តែឥលូវវាបានប្រសើរបន្តិច ព្រោះបានចាក់គ្រួសនិងបានដាក់ប្រព័ន្ធលូ តែយ៉ាងណាខ្ញុំនៅតែចង់បានផ្លូវបេតុង។» លោក ឡាយ ប៉ាក់ មានសំណូមពរបែបនេះនៅគ្រាលោកសម្រាកបាយថ្ងៃត្រង់តាមទម្លាប់អ្នកជនបទដែលមើលចៅផង ធ្វើកសិកម្មផង និងចិញ្ចឹមគោបាសម្រាប់ប្រវាស់ផង។
ពីបណ្ដោយផ្លូវលំក្រាលថ្មភ្នំប្រវែង២៧៧ម៉ែត្រនិងទទឹង៥ម៉ែត្រដើររំលងផ្ទះពីរខ្នង ទើបទៅដល់ខ្នងផ្ទះលោក ឡាយ ប៉ាក់។ មានអាយុជាង៨០ឆ្នាំលោក ឡាយ ប៉ាក់ ប្រាប់ថា ផ្លូវនេះបំរើឲ្យការដឹកជញ្ជូនផលិតផលកសិកម្ម បំរើឲ្យការធ្វើអាជីវកម្មដឹកជញ្ជូនខ្សាច់ចេញពីទន្លេ និងការធ្វើដំណើរទៅវិញទៅមករបស់ពលរដ្ឋ។ សម្រាប់បុរសវ័យចំណាស់រូបនេះរវាងការអភិវឌ្ឍរចនាសម្ព័ន្ធនិងជំនួយគាំពារសង្គមលោកប្រាថ្នាចង់បានផ្លូវបេតុង។
ផ្ទុយពីលោក ឡាយ ប៉ាក់ ស្ត្រីម្នាក់ដែលមានផ្ទះនៅជាប់ផ្លូវលំក្រាលថ្មភ្នំប្រវែង២៧៧ម៉ែត្រចង់បានទាំងជំនួសសង្គមនិងផ្លូវបេតុង។ មានផ្ទះតៀមសង់ជាប់នឹងដីដំបូលប្រកស័ង្ខសី និងលក់ដូរនំនែកតិចតួចនៅផ្ទះស្ត្រីដដែលនេះមិនប្រាប់ឈ្មោះឡើយដោយយល់ថាមិនចាំបាច់បន្តថា«ផ្លូវក៏ត្រូវការជំនួយសង្គមជួយជនក្រីក្រក៏ចង់បាន។»
អ្នកស្រី រួន គន្ធាឯណេះនៅក្នុងវ័យ៤៥ឆ្នាំប្រៀបធៀបថា ភូមិកំពង់ដំរីមានការអភិវឌ្ឍ៦០ភាគរយ នៅសល់៤០ភាគរយទៀតកំពុងតែធ្វើការអភិវឌ្ឍន៍។ មានផ្ទះនៅមុខពីផ្លូវជាតិ៧០(B)អ្នកស្រីបន្ថែម«៦០ភាគរយដែលភូមិយើងមានគឺការធ្វើផ្លូវជាតិដែលមានភាពរលោងស្រិលនៅហ្នឹងមុខយើងនេះ ហើយពលរដ្ឋមានការងារធ្វើទាំងការងារកសិកម្ម រោងចក្រ និងការងារនៅផ្ទះជាដើម….»។
មានភាពរួសរាយស្វាគមន៍អ្នកចម្ងាយ អំឡុងពេលអង្គុយលេងនៅមុខផ្ទះជាមួយសមាជិកគ្រួសារ និងជាអ្នករស់នៅភូមិផងរបងជាមួយលោក ឡាយ ប៉ាក់ អ្នកស្រី រួន គន្ធា ឲ្យដឹងថា ផ្លូវលំក្រាលថ្មភ្នំប្រវែង២៧៧ម៉ែត្រនេះអាចនឹងប្រែរូបរាងនៅក្រោយការបោះឆ្នោតជាតិ។ នេះជាអ្វីដែលអ្នកស្រីទទួលបានពីអាជ្ញាធរ។ អ្នកស្រីថា«យ៉ាងណាវាស្រួលជាមុនបន្តិចបានគេចាក់ដុំគ្រួសយើងស្រួលដើរពីមុនវាភក់…តែខ្ញុំនៅចង់បានផ្លូវបេតុង ហើយទន្ទឹមនឹងផ្លូវខ្ញុំចង់បានការស្ដារប្រឡាយទឹកទៅជាមួយដែរព្រោះក្នុងខ្ញុំភាគច្រើនពលរដ្ឋធ្វើកសិកម្ម។»
ប្រឡាយទឹកដែលអ្នកស្រី រួន គន្ធា សំដៅដល់នោះនៅជាប់ផ្លូវក្រាលថ្មភ្នំប្រវែង២៧៧ម៉ែត្រនេះឯង។ យើងឃើញថា ប្រឡាយនេះពិតជារាក់ដុះជុំជិតដោយរុក្ខជាតិតូចធំ ខណៈប្រភពទឹកទាញយកពីទន្លេ។
គួរជម្រាបជូនថា កំពង់ដំរីជាភូមិមួយស្ថិតក្នុងចំណោមភូមិ១០ផ្សេងទៀតនៃឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ បើគេធ្វើដំណើរពីភ្នំពេញទៅកាន់ភូមិកំពង់ដំរីត្រូវឆ្លងកាត់ស្ពានព្រែកតាមាក់ជាមុនសិនរួចបត់ឆ្វេងជិះប្រមាណជា៥នាទីនឹងទៅដល់ទីនោះ។ ភូមិនេះមានប្រជាជនសរុបជាង១ពាន់នាក់ដោយក្នុងនោះកម្លាំងយុវជននាំមុខ។
លោក ហៃ ដារិទ្ធ មេភូមិកំពង់ដំរីដែលកាន់ការងារនេះ៤០ឆ្នាំទៅហើយនោះនិយាយថា ការអភិវឌ្ឍន៍បន្តិចម្ដងៗធ្វើឲ្យភូមិកំពង់ដំរីរីកលូតលាស់បាន៦០ភាគរយ។ លោកយល់ស្របនឹងតម្រូវការរបស់ពលរដ្ឋចង់បានផ្លូវបេតុងព្រោះងាយស្រួលធ្វើដំណើរក្នុងរដូវវស្សាព្រោះរៀងរាល់ពេលរដូវវស្សា ផ្លូវលំក្រាលថ្មភ្នំប្រវែង២៧៧ម៉ែត្រនេះផុងលាយភក់។ លោកថា«ព្រោះវាជាផ្លូវប្រើប្រាស់រួមមិនថា ដឹកជញ្ជូនកសិករផល អាជីវកម្មដឹកជញ្ជូនខ្សាច់និងជាផ្លូវសម្រាប់ការតភ្ជាប់ទៅផ្លូវផ្សេងទៀត ហើយប្រសិនបើក្លាយជាបេតុពេលភ្លៀងធ្លាក់មកក៏លែងចោទជាបញ្ហាដែរ។»
សម្រាប់ការប្រើប្រាស់ផ្លូវជាទីតាំងធ្វើអាជីវកម្មដឹកខ្សាច់ដែលតិចឬច្រើនប៉ះពាល់គុណភាពផ្លូវនោះ ត្រូវបានលោកប្រាប់ថា ម្ចាស់អាជីវខ្សាច់ធានាជួយចេញតម្លៃ៦០ភាគរយនៅពេលដែលប្រតិបត្តិការចាក់ផ្លូវបេតុងចាប់ផ្ដើម។
បើតាមលោក ហៃ ដារិទ្ធិ នៅក្នុងភូមិកំពង់ដំរីមិនមែនមានតែផ្លូវលំក្រាលថ្មភ្នំប្រវែង២៧៧ម៉ែត្រនេះដែលរងចាំបេតុងពោលគឺនៅសល់ផ្លូវលំ៦ខ្សែផ្សេងទៀតក៏រង់ចាំបេតុងដែរ។ លោកបន្ត«ក្នុងចំណោមភូមិទាំង១០ស្ថិតក្នុងឃុំព្រែកតាមាក់គឺកំពង់ដំរីនៅសល់ផ្លូវលំច្រើនជាងគេដែលមិនទាន់ចាក់បេតុង ប៉ុន្តែមេ(មេឃុំ)គាត់សន្យាថា នៅឆ្នាំ២០២៤គាត់នឹងបង្ហើយផ្លូវលំសេសសល់ឲ្យទៅជាបេតុងឲ្យអស់។ ប្រសិនបើផ្លូវទាំង៧ខ្សែលេចចេញជាបេតុងនឹងបង្កភាពងាយស្រួលដល់កសិករដឹកជញ្ជូនផលកសិកម្មដូចជាៈស្រូវ ដំណាំជាពិសេសការដឹកជញ្ជូននារដូវវស្សា។»
នៅពេលដែលដំណើរការសាងសង់អូសពេលតិចឬច្រើនរងការចោទសួរពីពលរដ្ឋអំពីពេលវេលាជាក់លាក់ក្នុងការអនុវត្ត។ លោកមេភូមិកំពង់ដំរីនិយាយពន្យល់«ពូប្រាប់គាត់វិញថា ធ្វើម៉េចយើងមានមេឃុំតែម្នាក់ហើយគាត់គ្រប់គ្រងភូមិដល់ទៅ១០ឯណោះ វាដូចជាឱពុកម្នាក់មានកូន១០នាក់ហើយជាធម្មតាទេការចែករំលែកវាតែមានខ្វះខាតខ្លះហើយ។»
មែនទែនទៅផ្លូវលំក្រាលថ្មភ្នំប្រវែង២៧៧ម៉ែត្រនេះនិងផ្លូវ៦ខ្សែផ្សេងទៀតគេបានដាក់ប្រព័ន្ធលូនិងដាក់គ្រឹះរួចស្រេចហើយ ដូច្នេះការសាងសង់លឿនទេ។ ប៉ុន្តែសំណួរថា ហេតុអ្វីមិនសាងសង់ឲ្យបានលឿនតាមការចង់របស់ពលរដ្ឋ បើគ្រោងរបស់ផ្លូវរៀបចំរួចហើយ?
លោក ឆាយ សេន មេឃុំព្រែកតាមាក់ប្រាប់ថា កាលដែលជំនាញមិនទាន់ចុះទៅចាក់បេតុងឬអ៊ុតកៅស៊ូដោយសារផ្លូវនៅក្នុងភូមិកំពង់ដំរីមិនទាន់ដល់ឆ្នាំដែលត្រូវចុះធ្វើដូចដែលបានកំណត់នៅក្នុងបញ្ជីរាយនាម។ លោកមេឃុំដែលកាន់តំណែងនេះបីអាណត្តិមកនោះបន្ថែមថា ទោះជាមិនទាន់ចាក់បេតុងក៏ពលរដ្ឋអាចធ្វើដំណើរជាបណ្ដោះអាសន្នសិនទម្រាំដល់ឆ្នាំ២០២៤ ជាឆ្នាំកំណត់ត្រូវសាងសង់។ លោកថា«ផ្លូវនៅភូមិកំពង់ដំរីពលរដ្ឋធ្វើដំណើរបណ្ដោះសិនបានព្រោះយើងបានចាក់ថ្មក្រាលគ្រួសរួចហើយ ប៉ុន្តែមុនឆ្នាំត្រូវធ្វើមកដល់យើងក៏បែរទិសដៅចាក់បេតុងផ្លូវនៅភូមិផ្សេង។»
*ពលរដ្ឋបានដឹងតិចតួចថា តម្រូវការផ្លូវ ប្រឡាយទឹក ឬជំនួសសង្គមជាដើម…ត្រូវប្រើប្រាស់មូលនិធិមូលនិធិឃុំសង្កាត់
មូលនិធិឃុំសង្កាត់ជាកញ្ចប់ថវិកាមួយ ដែលរដ្ឋាភិបាលផ្ទេរទៅឲ្យឃុំសង្កាត់។ មូលនិធិនេះប្រើប្រាស់លើផ្នែករដ្ឋបាលទូទៅនិងផ្នែកអភិវឌ្ឍន៍មូលដ្ឋាន។ ផ្នែករដ្ឋបាលទូទៅគឺសម្រាប់ចំណាយប្រតិបត្តិការនិងវិនិយោគដោយរដ្ឋបាលឃុំសង្កាត់ក្នុងការអនុវត្តភារកិច្ចរដ្ឋបាលទូទៅរបស់ខ្លួន។ ផ្នែកអភិវឌ្ឍន៍មូលដ្ឋានគឺ សម្រាប់ចំណាយប្រតិបតិ្តការនិងចំណាយវិនិយោគដោយរដ្ឋបាលឃុំសង្កាត់សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានរួមមានៈ ការសាងសង់ ការជួសជុលនិងថែទាំ ផ្លូវ ផ្សារ មណ្ឌលសុខភាព សាលារៀន ប្រព័ន្ធធារាសាស្ត្រ ឃ្លាំងផ្ទុកកសិកផល ប្រព័ន្ធផ្គត់ផ្គង់ទឹកនិងថាមពល និង ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមកិច្ចផ្សេងទៀត ។
នៅក្នុងឆ្នាំ២០២៣ ការឧបត្ថម្ភមូលនិធិអភិវឌ្ឍន៍ឃុំ-សង្កាត់ជាង៥លានដុល្លារឬគិតជារៀល(២២១ ៥៧៣) មានកំណើន១២,៤ភាគរយធៀបនឹងច្បាប់ឆ្នាំ២០២២។ វាជាការផ្ទេរធនធានបន្ថែមជូនរដ្ឋបាលឃុំ-សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍមូលដ្ឋាន ចាប់ពីឆ្នាំ២០២០-២០២៣។ ការឧបតម្ថម្ភធនបន្ថែមនេះនឹងធ្វើឲ្យរដ្ឋបាលឃុំ-សង្កាត់នីមួយៗទទួលបានថវិកាជាមធ្យមប្រមាណ៣៥៨លានរៀល ឬជាង១៥ម៉ឺនដុល្លា(១៥៦ ៤២០)។ ក្នុងនោះថវិការសម្រាប់អភិវឌ្ឍមូលដ្ឋានឃុំសង្កាត់នីមួយៗទទួលបានជាមធ្យម៨ម៉ឺន៨ពាន់ដុល្លាក្នុងមួយឆ្នាំកើនឡើង២២,២ភាគរយធៀបនឹងច្បាប់ថវិកាជាតិឆ្នាំ២០២២។
លោកមេឃុំ ឆាយ សេន បានគូសបញ្ជាក់ថា ថវិកាដែលទម្លាក់មកឃុំមិនមែនធ្លាក់មកលើដៃមេឃុំទេ។លោកថា«យើងយកថវិកាហ្នឹងប្រើប្រាស់សម្រាប់ការធ្វើផ្លូវ ធ្វើថ្នល់ ហើយជានីតិវិធីនៃការប្រើប្រាស់ថវិកានេះឧទាហរណ៍ ក្រុមហ៊ុន(ក)គាត់មកដេញថ្លៃក្នុងការសាងសង់ផ្លូវ ក្នុងទំហំទឹកប្រាក់ប៉ុន្មានយើងគ្រាន់តែស៊ីញ៉េបញ្ជាក់ពីទំហំទឹកប្រាក់ត្រូវចំណាយប៉ុណ្ណោះ ប៉ុន្តែគេនឹងទម្លាក់លុយមកតាមប្រព័ន្ធធនាគារ។» ឃុំព្រែកតាមាក់មានប្រជាពលរដ្ឋសរុបជាង១៣០០០នាក់។ បើតាមលោក ឆាយ សេន ពលរដ្ឋចង់បានទាំងជំនួយសង្គមនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ ផ្លូវ ប្រឡាយទឹក លូ ជាដើម….។
លោកណាយ ឆេងនីម ស្មៀនឃុំព្រែកតាមាក់ឲ្យដឹងថា នៅក្នុងឆ្នាំ២០២៣ឃុំលោកទទួលបានថវិកា ៣១០លានរៀល។ ១៥ភាគរយប្រើប្រាស់លើជំនួយសង្គមដូចជាៈ ស្ត្រីមានផ្ទៃពោះ ស្ត្រីសំរាលកូន កុមារ ជនមានពិការភាព គ្រួសារងហានិភ័យពីគ្រោះទឹកជំនន់ ឬគ្រួសារជួបអគ្គិភ័យជាដើម…សុទ្ធសឹងតែទទួលបានផលពីថវិកានេះប្រមាណ១១លានរៀល។ រីឯ៨៥ភាគរយគេប្រើប្រាស់សម្រាប់អភិវឌ្ឍនៅមូលដ្ឋាន។ អភិវឌ្ឍមូលដ្ឋានឃុំព្រែកតាមាក់ គឺផ្លូវលំមិនទាន់ក្លាយជាបេតុងនៅសល់តែប៉ុន្មាន៤០ភាគរយទេ ខណៈចំណោទធំនៃបញ្ហាគឺប្រព័ន្ធលូរំដោះទឹកភ្លៀង ដែលត្រូវការថវិកាយកមកដោះស្រាយព្រោះមានតែថវិកាឆ្នាំ២០២៣សម្រាប់កែប្រែផ្លូវលំទៅជាបេតុងសិនប៉ុណ្ណោះ។ ឃុំព្រែកតាមាក់បើតាមលោកស្មៀនជាឃុំមួយធំ ផ្លូវលំច្រើន ហើយត្រូវការលូរំដោះទឹកច្រើន។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាឲ្យយោបល់ថា រដ្ឋាភិបាលគួរបន្ថែមទំហំថវិកាសម្រាប់ការអភិវឌ្ឍនៅមូលដ្ឋាននេះចន្លោះពី១៥-២០ម៉ឺនដុល្លារក្នុងមួយឃុំ ព្រោះទំហំថវិកាជាតិប្រចាំឆ្នាំដែលទម្លាក់ទៅថ្នាក់ក្រោមជាតិមាន១០ភាគរយនៃថវិកាជាតិសរុប។ ជាក់ស្ដែងប្រទេសគេទំហំថវិកាថ្នាក់ក្រោមជាតិរង្វង់២០ទៅ៣០ភាគនៃថវិកាជាតិសរុប។ លោកថា«យើងទទួលស្គាល់កម្ពុជានៅមានឧបសគ្គក្នុងការបង្កើនទំហំកញ្ចប់ថវិកានៅថ្នាក់ក្រោមជាតិដោយសារចំនួនថវិកាជាតិនៅមានកម្រិត តែកុំភ្លេចថា ការបង្កើនទំហំថវិកាមិនថា ថ្នាក់ខេត្ត ស្រុក ខណ្ឌ ជាយុទ្ធសាស្ត្រល្អមួយព្រោះអ្នកដែលទទួលផលគឺពលរដ្ឋ។»
លោក ប៉ិន ពិសី កត់សម្គាល់ថា មូលនិធិអភិវឌ្ឍឃុំ-សង្កាត់ធ្វើឲ្យការប្រើប្រាស់ថវិកាជាតិប្រចាំឆ្នាំចំគោលដៅ ហើយដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅថ្នាក់មូលដ្ឋាន និងរួមចំណែកកាត់បន្ថយភាពក្រីក្រ។ លោកបានលើកបង្ហាញថា«កន្លងមកមានការវាយតម្លៃពីប្រសិទ្ធផលនៃការអនុវត្តមូលនិធិអភិវឌ្ឍឃុំ-សង្កាត់បានកាត់បន្ថយភាពក្រីក្រ ប៉ុន្តែអ្វីដែលសំខាន់និងផ្ដោតការយកចិត្តទុកដាក់នោះគឺការប្រើប្រាស់មូលនិធិនេះឲ្យឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់ពលរដ្ឋនៅមូលដ្ឋាននិងមានគណនេយ្យភាពដើម្បីបញ្ចៀសការកឹបកេង ស៊ីសំណូកសូកប៉ាន់….ជាដើម។»
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ លោក មាស សុខសេនសានប្រាប់ថា ជាមធ្យមឃុំទទួលបានថវិការង្វង់៨ម៉ឺនដុល្លារក្នុងមួយឆ្នាំដែលមានការកើនឡើងជាងមុន ហើយចំពោះឃុំធំទទួលបានថវិកាយកទៅអភិវឌ្ឍន៍ដល់ទៅ១៥ម៉ឺនដុល្លារ។ គ្រាមុនថវិកាអភិវឌ្ឍឃុំ-សង្កាត់ឈរក្នុងរង្វង់តែ៣ទៅ៤ម៉ឺនដុល្លារ។ ប៉ុន្តែក្នុងពេលបច្ចុប្បន្នប្រភពថវិកាអភិវឌ្ឍឃុំត្រូវបានរួមចំណែកបន្ថែមពី ចំណែកដ៏ជាក់លាក់នៃចំណូលចរន្តថវិការដ្ឋប្រចាំឆ្នាំ និងការចូលរួមរបស់ដៃគូអភិវឌ្ឍន៍នានា។
នៅចំពោះមុខសំណើឲ្យមានការតម្លើងថវិកាអភិវឌ្ឍភូមិ-ឃុំ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចរូបនេះកត់សម្គាល់ថា ពី២០១៣-២០២៣ថវិកាកើនឡើងទ្វេដោយសារចំណូលរដ្ឋកើនឡើងដែរ។ លោកថា«ខ្ញុំមិនបដិសេធចំពោះសំណើសុំបន្ថែមកញ្ចប់ថវិកានេះទេ ប៉ុន្តែយើងមើលទំហំចំណូលរបស់យើងដែរ អ៊ីចឹងមានតែខិតខំធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចយើងរីកធំធាត់ថែមទៀតតាមរយៈការកែលម្អរដ្ឋបាលចំណូល ការគៀងគរចំណូលថែមទៀត នោះប្រាកដថា ថវិកានៅថ្នាក់ឃុំមានការកើនឡើងថែមទៀត។»
តម្លាភាពនៃការប្រើប្រាស់ថវិកាថ្នាក់ក្រោមជាតិនេះលោក មាស សុខសេនសាន ថ្លែងថា«បើនិយាយពីការព្រួយបារម្ភគឺមិនចំពោះតែការអនុវត្តនៅថ្នាក់ក្រោមជាតិទេ ថ្នាក់ជាតិក៏យើងព្រួយបារម្ភដែរ ប៉ុន្តែយើងមានមន្ត្រីសវនកម្មចុះធ្វើការត្រួតពិនិត្យនិងចុះអធិការកិច្ចជាដើម ហើយថ្នាក់ឃុំសង្កាត់យើងបានពង្រឹងសមត្ថភាពពួកគាត់តាមរយៈការបង្កើតជំនួយការឃុំឲ្យមានវិជ្ជាជីវៈផ្នែកហិរញ្ញវត្ថុ។»
តម្លាភាពនៃការប្រើប្រាស់ថវិកាមូលនិធិឃុំ-សង្កាត់ ត្រូវបានលាតត្រដាងជាសាធារណៈនៅមាត់ច្រកផ្លូវក្នុងភូមិនីមួយៗលើក្កាខៀនដែលបញ្ជាក់ពីប្រភពថវិកា គោលបំណងនៃការចំណាយជាពិសេសការចំណាយលើការធ្វើផ្លូវនេះតែម្ដង៕
CADT ត្រៀមដាក់មនុស្សយន្តបញ្ញាសិប្បនិមិ្មត ឱ្យទទួលបដិសណ្ឋារកិច្ចភ្ញៀវនាពេលខាងមុខ
ក្នុងស្រាវជ្រាវមនុស្សយន្តនៃបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា CADT កំពុងបន្តអភិវឌ្ឍន៍មនុស្សយន្តបញ្ញាសិប្បនិមិ្មតរបស់ខ្លួនដើម្បីឱ្យក្លាយជាមនុស្សយន្តមានសមត្ថភាពពេញលេញក្នុងការធ្វើបដិសណ្ឋារកិច្ចនាំភ្ញៀវ និងផ្តល់ព័ត៌មាននានាអំពីបណ្ឌិតសភាពបច្ចេកវិទ្យាឌីជីថលកម្ពុជា។ ក្នុងពិធី ពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នាពេលកន្លងទៅ តំណាងក្រុមស្រាវជ្រាវមកពីCADTបានបញ្ជាក់ថា មនុស្សយន្តដែលមានឈ្មោះថា «សុខ»នេះក៏ដាក់ឱ្យដំណើរការជាផ្លូវការនាពេលខាងមុខ។ ហើយនៅពេលអនាគត ពួកគេនឹងបន្តអភិវឌ្ឍន៍មនុស្សយន្តបញ្ញាសិប្បនិម្មិតនេះឱ្យមានរូបរាងធំ និងមានសមត្ថភាពខ្ពស់ក្នុងការជំនួសកិច្ចការរបស់់មនុស្សមួយផ្នែក។
លោក សូ ឈុន និងកូនប្រុសយកដើមឬស្សី និងប៉ុងជ័រ ច្នៃធ្វើផ្ទះម្រេញគង្វាលលក់បានកម្រៃផ្គត់ផ្គង់ជីវភាពគ្រួសារ
លោក សូ ឈុន និងកូនប្រុសជាអ្នកខេត្តស្វាយរៀង បានចំណាកស្រុកមកស្នាក់នៅបន្ទប់ជួលមួយក្បែរផ្សារទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ពីរនាក់ឪពុកកូន លោក សូ ឈុន បានឲ្យកូនប្រុសធ្វើផ្ទះម្រេញគង្វាលនៅបន្ទប់ជួល ខណៈលោកវិញជាអ្នកដឹកផ្ទះម្រេញគង្វាល និងរបស់របរប្រើប្រាស់ផ្សេងៗទៀតលក់នៅក្នុងរាជធានីភ្នំពេញ។ ផ្ទះម្រេញគង្វាលនេះ លោក សូ ឈុន និងកូនប្រុស បានយកដើមឬស្សី និងប៉ុងជ័រមកច្នៃធ្វើលក់ និងលក់របស់ប្រើប្រាស់ផ្សេងៗទៀត បានកម្រៃជាមធ្យម អាចផ្គត់ផ្គង់ជីវភាពគ្រួសារនៅឯស្រុកកំណើតទៀតផង។
ទិវាមួយម៉ោងសម្រាប់ភពផែនដី៖ អ្នកពាក់ព័ន្ធអំពាវនាវឲ្យពលរដ្ឋចូលរួមការពារបរិស្ថានធម្មជាតិ
ទិវាមួយម៉ោងសម្រាប់ភពផែនដី ក្នុងឆ្នាំ២០២៣ បានរៀចំឡើងក្រោមប្រធានបទ «ឈានទៅមុខរួមគ្នា ស្តារផែនដីស្រស់បំព្រងឡើងវិញ»។ ក្រោមប្រធានបទមួយនេះ អ្នកពាក់ព័ន្ធក្នុងវិស័យបរិស្ថាន ទាំងរដ្ឋ និងឯកជន និងអង្គការផ្នែកបរិស្ថាន លើកឡើងថា ជាការបើកឱកាសឲ្យពលរដ្ឋទាំងអស់ រួមគ្នាពិភាក្សាពីការទប់ស្កាត់ភាពរិចរឹលនៃភពផែនដី និងពួតដៃគ្នាការពារបរិស្ថានធម្មជាតិ ដែលជាជីវិតរបស់មនុស្សនៅទូទាំងសកលលោក។
Stazioni simili
RGS - Radio Grandi Successi
Rock, Electro, Podcast
Greensleeves Radio
Alternative, Indie, Rock, Podcast
radioH2o
Lorrainville, Rock, Classic rock, Podcast, Notizie-Talk
Radio hsf
Hip hop, Podcast, Rock
Straightsound
Berlino, Podcast
ToXoRs minimalRADIO
Minimal, Techno, Trance, Podcast
Nova 80
São Paulo, Techno, Podcast, Pop
ahoy radio
Amburgo, Urban, Indie, Electro, Podcast, Alternative
Radio DEEP Romania
Dancehall, Elettronica, Film e Musical, Podcast
Radio Widok
Varsavia, Podcast
SpyderMonkey Shanty Radio
Orcutt, Canti marinareschi, Folk, Rock, Podcast
CPN Radio
Londra, Podcast, Musical
Ascolta បទយកការណ៍, ភ្ញៀវប្រចាំថ្ងៃ e tante altre stazioni da tutto il mondo con l’applicazione di radio.it

បទយកការណ៍
បទយកការណ៍: Podcast correlati
បទយកការណ៍: Stazioni correlate