ប្រើសេរីភាពផ្ទាល់ខ្លួន ហិចហើរ ដើរ ជក់ ឈរ អង្គុយ តម្រូវឱ្យគោរពសិទ្ធអ្នកដទៃផង។ ជក់បារី ជាទង្វើដ៏ចង្រៃមួយ ដែលប៉ះពាល់ដល់សិទ្ធអ្នកនៅជិតខាងខ្លួន។ ព្រឹត្តបត្រ ថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០ ឆាយ ហុកផេង ធ្វើអធិប្បាយក្រោមប្រធានបទ «ហាមជក់បារី»។
នៅសម័យមុន របប ប៉ុល ពត ខ្មែរយើងទាំងចាស់ទាំងក្មេង គ្មានទម្លាប់ចូលតៀមកាហ្វេព្រឹកថ្ងៃល្ងាច ហើយក៏គ្មានតៀមកាហ្វេណាក្រៅពីភោជនីយដ្ឋានធំៗ ដូចជា La paillotte ឬ Pacific។ ជាពិសេស កាលខ្ញុំទៅដល់ស្រុកបារាំងចុងឆ្នាំ១៩៧៤ ខ្ញុំសង្កេតឃើញមានទម្លាប់មួយ គឺនិស្សិតបារាំង គេប្រមូលផ្តុំគ្នាក្នុងតៀមកាហ្វេ ក្រោយពេលបាយថ្ងៃត្រង់ ថែមទាំងជក់បារី បង្ហុយផ្សែងខ្មួរខ្មាញ់ ដូចមានចុះអ័ព្ទទាំងថ្ងៃ។ ខ្ញុំមិនប្រកាន់យកទម្លាប់នេះទេ ពីព្រោះមិនចង់ស្រូបយកផ្សែងបារី ដែលអ្នកជក់បង្ខំឱ្យយើងដកដង្ហើមតាមមាត់បង្ហុយស្អុយផ្សែងរបស់គេយ៉ាងព្រហើន។ ខ្ញុំប្រកាន់យកឥរិយាបថនេះ រហូតដល់មានច្បាប់ហាមឃាត់កុំឱ្យជក់បារី លើកលែងតែនៅកន្លែងដែលរៀបចំសម្រាប់អ្នកជក់។
En effet, la Convention cadre de l'Organisation mondiale de la santé pour la lutte anti-tabac du 21 mai 2003 ratifiée par décret du 22 mars 2005 invite toutes les autorités publiques à lutter contre le tabagisme passif. La France a dès lors introduit dans le code de la santé publique l'article L.3511-7. Pour compléter, une circulaire du 17 septembre 2008 précise que des espaces extérieurs pouvant recevoir les fumeurs sont "les terrasses totalement découvertes quand bien même, elles seraient closes sur leurs côtés" et "les terrasses couvertes mais dont le côté principal serait également ouvert".
ផ្ទុយទៅវិញ លានឬលំហជាប់នឹងតៀមកាហ្វេមួយនោះនៅស្រុកបារាំង ម្ចាស់ហាងទុកចន្លោះតែ៥០cm វាស់ពីដំបូលដល់ជញ្ជាំងខាងលើ ទុកឱ្យផ្សែងបារីចេញតាមនោះ។ ពិតមែនហើយ ជញ្ជាំងទាំង៣ជ្រុងផ្សេងទៀត បិតហ៊ុំជិតលំហឬលាន Terrasse នៃភោជនីយដ្ឋាននោះ។ សមាគមឈ្មោះថា «សិទ្ធអ្នកមិនជក់បារី» បានដាក់ពាក្យប្តឹងភោជនីយដ្ឋានដែលមានឈ្មោះថា Indiana Café នៅតាមដងវិថី Montmatre ក្រុងប៉ារីស ដោយយកទឡ្ហីករណ៍ថាមិនគោរពច្បាប់ ព្រមទាំងបទបញ្ជា គឺ règlement R. 3512 – 2, 2è នៃក្រមសុខាភិបាលសាធារណៈ។ បទល្មើសនេះជាបទលហុ ដែលត្រូវបង់ពិន័យតែប្រាក់កាសប៉ុណ្ណោះ។ អ្នកមិនជក់បារីចាញ់ក្តីទាំងពីរដងនៅមុខសាលាដំបូងផងនិងសាលាឧទ្ធរណ៍ផងទៀត ហើយប្តឹងឡើងដល់តុលាការកំពូល។
L'article L.3511-7 du code de la santé publique prescrit, quant à lui, qu'il "est interdit de fumer dans les lieux affectés à un usage collectif, notamment scolaire, et dans les moyens de transport collectif, sauf dans les emplacements expressément réservés aux fumeurs."
ក្រៅពីនេះ សមាគម«សិទ្ធអ្នកមិនជក់បារី» សំអាងលើអង្គច្បាប់មួយទៀត គឺសារាចរថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០០៨ ដែលឱ្យនិយមន័យថា អ្វីទៅជាលំហ ឬ Terrasse នោះ។ សាលដីកាសាលាឧទ្ធរណ៍សំអាងទៅលើចន្លោះ៥០cm ថាគ្រប់គ្រាន់ឱ្យផ្សែងបារីហុយចេញបាន ទើបវិនិច្ឆ័យសេចក្តីឱ្យសមាគមចាញ់។ សាលដីកានេះគ្មានអង្គច្បាប់ជាសំអាងទេ ដ្បិតអីសារាចរមានតម្លៃត្រឹមតែជាការណែនាំរបស់ក្រសួងប៉ុណ្ណោះ គឺថា មិនមែនជាច្បាប់ ជាបទបញ្ជាអ្វីទាំងអស់។ តុលាការកំពូល គប្បីឈរលើកំហុសផ្លូវច្បាប់នៃសាលាឧទ្ធរណ៍នេះ ដើម្បីទាត់ចោលសាលដីកា។ ផ្ទុយទៅវិញ តុលាការកំពូលខ្លួនឯងនេះ ក៏សំអាងលើអនុសញ្ញាគំរូនៃអង្គការសុខភាពអន្តរជាតិ ថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០០៤ និងច្បាប់ក្នុងក្រមសុខាភិបាលជាតិ ដែលសុទ្ធសឹងជាឧបករណ៍ប្រហោងធ្លុង មានត្រឹមតែអំណះអំណាងនូវគោលការណ៍ដោយគ្មានឃើញមាត្រាណាមួយចែងឱ្យច្បាស់ថា អ្វីទៅ លានលំហ ឬ Terrasse នោះ។ ម្តងនេះ សមាគម«សិទ្ធអ្នកមិនជក់បារី» បានឈ្នះក្តី ប៉ុន្តែសាលដីកាតុលាការកំពូលឈរលើខ្យល់ដូចគ្នានឹងសាលាឧទ្ធរណ៍ដែរ ប៉ុន្តែអ្វីដែលធ្ងន់ជាងនេះ គឺតុលាការតាំងខ្លួនជាអ្នកដាក់បទបញ្ជាស្តីអំពីលានលំហនេះតែម្តង។
En l'espèce, la Cour de cassation aurait dû casser celui de la Cour d'appel pour défaut de motif outre une contradiction de motif au lieu de donner une définition technique de la terrasse ouverte d'un café s'érigeant ainsi en juge régulateur qui dicte les mesures règlementaires que voici: "la terrasse d'un établissement accueillant du public ne constitue pas un lieu fermé et couvert où s'impose l'interdiction totale de fumer, dès lors que close des trois côtés, elle n'a ni toit ni auvent, ou bien si, disposant d'un toit ou auvent, elle est intégralement ouverte en façade frontale."
នៅក្នុងព្រឹត្តបត្រមុន ខ្ញុំបានលើកយកករណីតុលាការសិទ្ធមនុស្សអឺរ៉ុប ដែលចេញបទបញ្ជាឱ្យប្រទេសនៃសហភាពអឺរ៉ុប មកធ្វើអត្ថាធិប្បាយ។ ថ្ងៃនេះ គឺតុលាការកំពូលបារាំងដែលចេញសាលដីកាស៊ីជម្រៅមួយបែបទៀត គឺតាំងខ្លួនជាក្រសួងឬជាអំណាចនីតិប្រតិបត្តិ ដើម្បីឱ្យនិយមន័យថាអ្វីទៅលានលំហតៀមកាហ្វេ ដោយចម្លងយកត្រង់ៗតែម្តងនូវសារាចរក្រសួងសុខាភិបាល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០០៨ ដាក់ចូលសាលដីការបស់ខ្លួន ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៣។
មុននឹងបញ្ចប់ ខ្ញុំសូមបន្ថែមថា អាជីពជាចៅក្រម មិនអនុញ្ញាតឱ្យចេញសាលក្រមគំរូ ឬ ផ្តន្ទាទោសជាគំរូ ឬក៏ បញ្ចេញមតិជានិន្នាការលើបញ្ហាសង្គមណាមួយ ជាដាច់ខាត។ ទោះបីក្នុងករណីព្រឹត្តបត្រថ្ងៃនេះ ចៅក្រមជាអ្នកជក់បារី ឬមិនចូលចិត្តហិតផ្សែងបារីក៏ដោយ។
Cependant, il convient de souligner que les jugements et les arrêts qui s'égarent dans le "monde de l'exécutif" sont rares...
10/29/2020
6:44
សាលក្រមស៊ីជម្រៅ Arrêt incantatoire
បើគេប្រើពាក្យគន្លាស់ពី ចៅក្រម គឺ ចំក្រៅ។ ប៉ុន្តែ ចៅក្រម ជាអ្នកដែលវិនិច្ឆ័យសេចក្តីឱ្យចំកណ្តាលអង្គហេតុ និងអង្គច្បាប់ ទើបសាលក្រមក្លាយទៅជា«ទ្រនំ»នៃច្បាប់បាន។ ព្រឹត្តបត្រ ថ្ងៃព្រហស្បតិ៍ទី១៥ ខែតុលា ឆ្នាំ២០២០ ឆាយ ហុកផេង អធិប្បាយអំពី «សាលក្រមស៊ីជម្រៅ »។
ពាក្យចាស់លោកថា «ចាស់អាងស្លាប់ ពាលអាងកាប់ ក្មេងអាងយំ»។ ឥឡូវ យើងបង្កើតពាក្យថ្មីមួយ ដែលអាចក្លាយជាពាក្យចាសទៅថ្ងៃមុខ គឺពាក្យថា «ស្មាក្តីចាញ់ច្រាប សាលក្រមបង្គាប់ ស៊ីជ្រៅបង្គួរ»។ ពាក្យថ្មីសន្លាង មិនទាន់ស្លោកនៅឡើយនេះ វាចាក់ចំសរសៃបេះដូងនៃច្បាប់ ដែលខ្លាចរអាក្រែង សាលក្រម វាធំជាងក្រឹត្យ ជាងច្បាប់។ តាមការពិត តុលាការត្រូវនៅដោយឡែក កុំបែកគំនិត យកសាលក្រមធ្វើជាក្រឹត្យ ដែលបារាំងហៅថា gouvernement des juges។ រឿងបែបនេះ កើតមានឡើងតាមរយៈ សាលដីកាមួយចំនួន នៃតុលាការសិទ្ធមនុស្សអឺរ៉ុប ជាពិសេសសាលដីកា ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៣។ តុលាការដាក់ទោសប្រទេសអ៊ីតាលី ដែលមិនគោរពសិទ្ធមនុស្ស ផ្ញុកអ្នកទោសដល់ទៅជិត៧ម៉ឺននាក់ ក្នុងពន្ធធនាគារពេញផ្ទៃប្រទេស ដែលអាចទទួលបានតែ៤ម៉ឺននាក់ ប៉ុណ្ណោះ (ស្ថិតិឆ្នាំ២០១០)។
C'est l'arrêt Torreggiani c/ Italie sanctionnant la violation de l'article 3 de la CEDH en ce que les conditions de détention ne sont pas compatibles avec le principe de dignité humaine. En somme, l'Etat doit veiller à ne pas compromettre la santé et le bien-être du prisonnier. L'évidence même de la violation des droits de l'homme prisonnier résulte de la durée de la détention. Le Comité européen pour la prévention de la torture et des traitements inhumains
préconise le seuil de 4m2 de l'espace habitable par détenu. Or, en l'espèce, une cellule collective n'offre au prisonnier que 3m2 par personne outre la durée moyenne de la détention oscillant entre 14 mois et 54 mois.
នៅប្រទេសអ៊ីតាលី ក៏ដូចនៅប្រទេសបារាំងដែរ គេមានបង្កើតអង្គភាពអនុវត្តទណ្ឌកម្ម ដែលមានចៅក្រមអនុវត្តទោស ជាអ្នកទទួលបន្ទុក ដ្បិតអីច្បាប់នៃប្រទេសទាំងពីរនេះ បើកសិទ្ធឱ្យអ្នកទោសដាក់ពាក្យសុំចៅក្រមព្យួរទោស ដែលនៅសេសសល់តិចតួច ដើម្បីឱ្យឆាប់បានចេញពីគុក ឬសុំចេញមកព្យាបាលជំងឺ ជួបគ្រួសារ ឬក៏ រកការងារធ្វើ។ល។ ប៉ុន្តែ សាលដីកា នៃតុលាការសិទ្ធមនុស្សអឺរ៉ុប គូសបញ្ជាក់ថា ប្រទេសអ៊ីតាលី ជាពិសេស អាជ្ញាធរពន្ធនាគារ មិនធ្វើ ឬកម្រធ្វើតាមការវិនិច្ឆ័យសេចក្តីនៃចៅក្រមអនុវត្តទោសណាស់។ អ៊ីចឹង ជីវិតរស់នៅ មិនសមស័ក្តិ ជាមនុស្សម្នាក្នុងងារជាអ្នកទោស វាកាន់តែតឹងតែងជាក់ស្តែងឡើង ត្បិតអីអ្នកទោសដែលចៅក្រមអនុញ្ញាតឱ្យចេញជួបគ្រួសារ ទីបំផុត គាត់នៅតែសំងំក្នុងគុក ដូចស្រូវក្នុងជង្រុក ចង្អៀតគ្នាដដែល។
Quand bien même les prisonniers requérants ont obtenu leurs transferts dans d'autres cellules qui sont conformes à la norme de 4m2, outre la fin de peine de certains d'entre eux redevenus libres le jour du procès à Strasbourg, l'Etat italien est toujours tenu par l'obligation
de réparer les préjudices subis par ces derniers dans la prison de Busto Arsizio dont M. Torreggiani était détenu et celle de Piacenza.
Voici un morceau choisi de l'arrêt: "Même si la Cour admet qu'en l'espèce rien n'indique qu'il y ait eu intention d'humilier ou de rabaisser les requérants, l'absence d'un tel but ne saurait exclure un constat de violation de l'article 3. La Cour estime que les conditions de détention en cause, compte-tenu également de la durée d'incarcération des requérants, ont soumis les intéressés à une épreuve d'une intensité qui excédait le niveau inévitable de souffrance inhérent à la détention.
នីតិវិធីមុខតុលាការសិទ្ធមនុស្សអឺរ៉ុប ដែលស្ថិតនៅខែត្រ Strasbourg ប្រទេសបារាំង តម្រូវឱ្យ ដើមបណ្តឹង បើកសំណុំរឿងប្តឹងតុលាការក្នុងប្រទេសរបស់ខ្លួន រហូតដល់តុលាការកំពូលចេញសាលក្រមឱ្យចាញ់សិន ទើបមានសិទ្ធដាក់ពាក្យចូលតុលាការសិទ្ធមនុស្សអឺរ៉ុប។ គោលការណ៍នេះ គោរពអធិបតេយ្យនៃតុលាការរបស់ប្រទេសនីមួយៗដែលជាសមាជិកនៃសហភាពអឺរ៉ុប គឺថា ទុកឱកាសឱ្យប្រទេសដេលជាចុងចោទចាត់វិធានការកែកំហុសឱ្យមកស្របតាមច្បាប់វិញ។ នៅក្នុងករណីដែលលើកយកមកបរិយាយថ្ងៃនេះ អ្នកដើមបណ្តឹងឈ្មោះ Torreggiani ជាអ្នកនាំមុខ មិនបានគោរពនីតិវិធីនេះទេ។ អ៊ីចឹង តើតុលាការវិនិច្ឆ័យសេចក្តីបែបណាដែរ?
Profitant de cela pour battre en brèche le crédit de Torreggiani, le gouvernement italien multiplie les moyens d'irrecevabilité sans obtenir pour autant de succès. Car il est constant pour la Cour de Strasbourg que s'il appert que la règle de l'épuisement des voies de recours internes a pour finalité de permettre aux Etats parties de faire amende honorable, encore faut-il qu'il existe "un recours effectif et accessible". Telles furent ses décisions en dates des 19 février 1998 et 26 octobre 2000 dans les affaires respectivement de Dalia c/ France et Kudla c/ Pologne.
សាលដីកាមួយទៀត នៃតុលាការសិទ្ធមនុស្សអឺរ៉ុប ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៩៦ Aksoy c/ Turquie បានគូសបញ្ជាក់ក្នុងអង្គហេតុថា ទម្លាប់ឬទង្វើនៃរដ្ឋបាលតួកគីដែលច្រានចោល១០០% នូវពាក្យបណ្តឹងទាំងឡាយប្រឆាំងនឹងរដ្ឋអំណាច ទង្វើបែបនេះធ្វើឱ្យកាតព្វកិច្ចនៃដើមបណ្តឹង ដែលត្រូវឡើងដល់តុលាការកំពូលក្លាយទៅជាទង្វើឥតបានការជាមុនស្រេចហើយ។ អាស្រ័យហេតុនេះ បើតាមអង្គច្បាប់ ផ្អែកលើគោលការណ៍ទូទៅនៃច្បាប់អន្តរជាតិ គឺ គោលការណ៍«ប្តឹងឱ្យបានការ» ឬបារាំងហៅថា Recours effectif គោលការណ៍នេះ មានប្រៀបជាងគោលការណ៍ប្តឹងឱ្យដល់កំពូល។ ទោះបី Torreggiani មិនបានគោរពនីតិវិធីនេះក្តី ក៏ទឡ្ហីករណ៍នេះ ត្រូវតុលាការសិទ្ធមនុស្សអឺរ៉ុប ច្រានចោលទៅវិញ ដោយនៅចុងបញ្ចប់ វិនិច្ឆ័យសេចក្តីឱ្យប្រទេសអ៊ីតាលី ចាញ់ Torreggiani។ លើសពីនេះទៅទៀត នៅត្រង់ចំណុចមួយនៃអង្គហេតុ ដែលនាំឱ្យតុលាការវិនិច្ឆ័យសេចក្តីបែបនេះ តុលាការគូសបញ្ជាក់ថា ប្រទេសសមាជិកសហភាពអឺរ៉ុប គប្បី«ពន្យុះ»(inciter) ចៅក្រម និង រដ្ឋអាជ្ញា កុំឱ្យឧស្សាហ៍ដាក់ទោសជាប់ពន្ធនាគារពេក ឱ្យងាករេ យកទណ្ឌកម្មផ្សេងៗ ក្រៅពីនេះផង។ សាលដីកានេះ ស៊ីជម្រៅ ពីព្រោះ លូកដៃ កកូរ ឡូកឡំ កិច្ចការផ្ទាល់នៃតុលាការប្រទេសនីមួយៗ ដោយសារសំអាងលើកត្តាតែមួយ គឺមនុស្សច្រើនជ្រុលពេកក្នុងគុក។ តុលាការ និង ចៅក្រមស៊ើបសួរ ដែលសម្រេចដាក់ទណ្ឌិត និងជនជាប់ចោទក្នុងពន្ធនាគារ គឺធ្វើការវិនិច្ច័យសេចក្តីបែបនេះ ទៅតាមអង្គហេតុ និង អង្គច្បាប់ មិនមែនឈរលើនយោបាយចង់ឱ្យអ្នកទោសរស់ស្រួលសមជាមនុស្សម្នានោះទេ។ បើរដ្ឋអំណាច មិនគ្នាន់គ្នេរ សង់ពន្ធនាគារបន្ថែម ឬក៏រករក្សាសន្តិសុខសង្គម ពីដំបូងទីទេ ចៅក្រមមិនអាចទទួលយកកត្តាទាំងនេះ ជាអង្គហេតុក្រៅសំណុំរឿង ដើម្បីធ្វើខ្លួនឱ្យក្លាយជាអ្នកចៅក្រម «ចំក្រៅ»បានឡើយ។ ចៅក្រម ត្រូវនៅចំកណ្តាលសាច់រឿង ទើបមានយុត្តិធម៌។
Pour terminer, dans l'arrêt du 10 janvier 2012, Ananyev c/ Russie, la Cour de Strasbourg osait énoncer des mesures précises afin de réduire le nombre de détention provisoire. Regrettable est la confusion entre juger et gouverner.
10/23/2020
7:23
រចនាបទនយោបាយ Design Politique
នៅលើដងវិថីខ្លះ គេឃើញមានភូមិគ្រឹះល្អប្រណីត ដិតជាប់ដោយរថយន្តទំនើបតូចធំ ចតក្នុងទីធ្លា។ រីឯ រចនាបទនយោបាយ ដែលជាផ្នត់គំនិតរបស់មនុស្ស គេមិនអាចឃើញ ដោយងាយៗឡើយ។ ព្រឹត្តបត្រថ្ងៃនេះ ឆាយ ហុកផេង ធ្វើអត្ថាធិប្បាយអំពី «រចនាបទនយោបាយ» ឬ Design Politique។
ទេសចរដែលនាំគ្នាមកលេងតំបន់អង្គរខែត្រសៀមរាប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ គេមិនស្វែងរកទេសភាពថ្មីប្លែកៗ ឬផ្លូវបំបែកជា ៨ ៩ ទិស ឬក៏ភូមិគ្រឹះ ត្នោតលៃខ្ពស់ស្កឹមស្កៃកប់ពពកនោះទេ។ ទេសចរខ្មែរទាំងឡាយនេះ ដែលភាគច្រើនមកពីរាជធានីភ្នំពេញ ស្វែងរកអ្វីមួយដែលធ្លាប់បានឃើញរាប់សិបដងរួចមកហើយ ហើយក៏នៅតែចង់ឃើញទៀត គឺស្វែងរកមើល Design ដ៏ល្អបវរនៃប្រាសាទថ្ម មានអង្គរវត្ត តាព្រហ្ម បាយ័ន ចៅសាយ ព្រះខ័ន នាគព័ន្ធ ។ល។ ពាក្យ Design អាចយល់ជាខ្មែរថា រចនាបទ។ សួរថា រចនាបទទាំងឡាយ ព្រមទាំងរចនាបទនយោបាយ វាមានភិនភាគយ៉ាងដែរ?
Au Japon, il existe un parti politique se voulant être le pendant asiatique et bouddhiste de la doctrine chrétienne genre parti Démocratie Chrétienne chère à feu Aldo Moro en Italie. Donc au Japon, c'est le parti Komeito, l'un des sept parties politiques participants à la coalition anti Parti Libéral Démocrate (PLD). Cette coalition a gouverné le Japon pendant dix mois, entre août 1993 et juin 1994. Aujourd'hui le Komeito est le 4eme parti politique après le PLD, le parti socialiste et le parti communiste japonais. Le Komeito se veut parti du gouvernement éclairé soutenant la distinction entre religion et Etat, tout en voulant appliquer les principes religieux du bouddhisme à la politique japonaise.
រចនាបទ តម្រូវទៅតាមកាលៈទេសៈ និងចំណង់ជំនោរចិត្តមនុស្ស។ កាលៈទេសៈសព្វថ្ងៃសម័យកូវីដ១៩នេះ សាលាបឋមសិក្សាវត្តបូព៌ា នៅសៀមរាប បានកែច្នៃកម្មវិធីបន្ថយសិស្សពី៦០នាក់ មកត្រឹមតែ ២០នាក់ ក្នុងមួយថ្នាក់ និងចំនួនថ្ងៃសិក្សាពី១សប្តាហ៍ ៦ថ្ងៃ មកត្រឹមតែ២ថ្ងៃ ក្នុងមួយសប្តាហ៍វិញ។ សិក្សណាដែលមិនបានចូលរៀនក្នុងថ្នាក់ ឬថ្ងៃណាដែលសិស្សមិនបានមករៀនក្នុងសាលា លោកនាយក ពឹង គឹមឆេន ទម្លាក់មេរៀនក្នុងកន្ត្រកប្រព័ន្ធអ៊ិនធ័រនែត ផ្សព្វផ្សាយតាមផ្ទះសិស្សានុសិស្សឱ្យបានទទួលចំណេះដឹងព្រមៗគ្នា។ គរុកោសល្យតាមរចនាបទនេះ តម្រូវឱ្យដំឡើងកម្លាំងនៃប្រព័ន្ធអ៊ិនធ័រនែត ដោយចំណាយថវិកាបន្ថែមលើសពីពេលធម្មតា។
C'est la voie de la sagesse, vu que nous vivons une période transitoire allant vers le vaccin anti covid-19. En effet, le directeur a conçu un design pédagogique inspiré par l'homme pas par la technologie. Le débit habituel du réseau internet de l'école étant ce qu'il est, si le directeur avait été inspiré par la technologie sans oser la performer, les 6 000 élèves auraient trouvé plus de loisirs que le plaisir de recevoir les enseignements en temps et en heure. C'est la même chose en automobile. Chez Jaguar, dans son nouveau centre de design près du site de Gaydon en Angleterre, Julian Thomson a déclaré : "Nous concevons ici des voitures inspirées par l'homme, pas par la technologie". (Le Figaro, 15/10/2019).
កាលដែលមិនទាន់មានគ្រឿង អេឡិចត្រូនិក ក្នុងរថយន្ត ការប្រកួតប្រជែងគ្នាតាមទីផ្សារ សំអាងលើភាពរឹងមាំនៃគ្រឿងម៉ាស៊ីន។ បច្ចុប្បន្នកាល រចនាបទនៃទ្រង់ទ្រាយរថយន្ត មានសារៈសំខាន់ខ្លាំងចំពោះអ្នកទិញ ពីព្រោះម៉ាស៊ីនដែលល្អឥតខ្ចោះ អាចបើកលឿនដូចហោះ ក៏គេមិនអាចធ្វើអ៊ីចឹងទៅបានទេ ពីព្រោះវាជាប្រភពនៃគ្រោះថ្នាក់សម្រាប់ខ្លួនឯងនិងអ្នកដទៃ ណាមួយទៀត វាខុសនឹងច្បាប់ចរាចរណ៍ដែលកម្រិតល្បឿនបើកបរ។ រីឯរចនាបទនយោបាយក៏តម្រូវឱ្យគណបក្សនីមួយៗលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សេរីភាព សមភាព យុត្តិធម៌ កម្រមានឬគ្មានគណបក្សណា មានភាពក្លាហានហ៊ានចរចាជាមួយរាស្ត្រថា គេនឹងប្រកាន់លទ្ធិរើសអើងពូជសាសន៍ សម្លាប់រង្គាល បែបក្រុមអ៊ីស្លាមជ្រុលនិយម ហៅថា ជីហាត ឬ Daech នោះណាស់។ សូម្បីតែរបបប៉ុលពត ខ្មែរក្រហម ក៏បន្លំឈ្មោះថា កម្ពុជាប្រជាធិបតេយ្យដែរ។ រីឯរចនាបទគណបក្សពុទ្ធសាសនានិយម ដែលគេឃើញមាននៅប្រទេសជប៉ុន ឈ្មោះគណបក្ស Komeito ក៏គេមិនជ្រុលនិយមយកសាសនាជាធំ ដូចក្រុមអ៊ីស្លាម Daechនោះទេ។ Komeito ប្រកាសថា ត្រូវចែកឱ្យដាច់ រវាង សាសនា និង នយោបាយ ក្នុងន័យថា មិនមែនសម្តេចព្រះសង្ឃរាជ ជាមេគណបក្ស ឬក៏ ការបែងចែកវណ្ណៈជាធរមានក្នុងជួរព្រះសង្ឃ ត្រូវបានយកជារចនាសម្ព័ន្ធនយោបាយរបស់បក្ស Komeito ក៏ទេដែរ។
Vu ainsi l'acte de création politique parait bien désincarné. Les Japonais conçoivent ici des lignes politiques inspirées par l'homme, pas par la soif du pouvoir. Force est de souligner que le Komeito est issu de la branche laïque de l'école bouddhiste Nichiren Shoshu. En France, depuis une dizaine d'années, les collectivités territoriales et les services de l'Etat voient dans le design un outil de transformation de l'action publique. Cependant, il n'existe aucune vision d'ensemble ni vraie réflexion sur le bon usage du design appliqué à la conception de politique publique. Il est sans conteste que le design a la cote auprès des administrations. L'on se demande dès lors, s'agit-il là des feux de paille successifs ou un changement de fond ? Et en quoi le design peut-il redonner de l'oxygène à la politique qui somnole ? Certains optimistes voire opportunistes prétendent que le design est l'outil de résolution des grands problématiques économiques et sociales de notre temps.
នៅក្នុងប្រវត្តិសាស្ត្រខ្មែរ រចនាបទនយោបាយ ដែលមានជំហរ «ស្នេហាជាតិ» ប្រឈមនឹងបែបបទនៃជីវិតដែលបានរចនាមនុស្សឱ្យស្រឡាញ់សេចក្តីសុខផ្ទាល់ខ្លួន ជាងអ្វីទាំងអស់។ ឧទាហរណ៍ ស្តេចកន ដែលធ្វើសង្គ្រាមបានជោគជ័យ និងធ្វើគត់ហ្លួងសុគន្ធបទ បណ្តាលឱ្យព្រះអនុជពញ្ញាចន្ទរាជា ភៀសខ្លួនទៅស្រុកទេព គឺប្រទេសថៃ។ លុះដល់ថ្ងៃត្រូវប្រើកលល្បិចថាចេញទៅទាក់ដំរីសថ្វាយស្តេចសៀម ដើម្បីបានរេហ៍ពលហែរហមចូលមាតុភូមិកម្ចាត់ស្តេចកន ពញ្ញាចន្ទរាជា ក៏បបួលពញ្ញាអុង ថា«អ្នកបងលែងគិតស្រុកយើងហើយឬ?» ពញ្ញាអុងដែលត្រូវបានស្តេចសៀមប្រគល់ឱ្យគ្រប់គ្រងស្រុកសុវណ្ណខាក់លោក ក៏ឆ្លើយថា «បងបានប៉ុណ្ណេះហើយ បងក៏សុខណាស់ហើយ... ចំណែកស្រុកខ្មែរវិញ បងលែងនឹករលឹកអាលោះអាល័យហើយ តាមតែអ្នកអូនគិតគូរចុះ»។ ដោយសង្ខេប រចនាបទ នយោបាយ គឺជាផ្នត់គំនិតនៃអ្នកដឹកនាំ៕
9/24/2020
6:31
ពន្លឺបរមាណូ Energie nucléaire
មនុស្សត្រូវការពន្លឺ អ្នកជំងឺត្រូវការថ្នាំ។ ទាំងពីរមុខនេះ បើគេប្រើខុសរបៀប វានឹងនាំមកនូវសេចក្តីវិនាសទៅវិញ។ ព្រឹត្តបត្រថ្ងៃព្រហស្បត្តិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០ ឆាយ ហុកផេង លើកយកប្រធានបទ«ពន្លឺបរមាណូ » មកធ្វើអត្ថាធិប្បាយ។
នៅពេលរាត្រី សូម្បីតែសត្វអំពិលអំពែក ក៏ធ្វើឱ្យយើងត្រេកត្រអាលចង់មើលវាហោះហើរភ្លឹបភ្លែតៗ ជ្រែកស្បៃអន្ធការ។ យ៉ាងណាមិញ បថុជ្ជនដូចយើងរាល់គ្នានេះ ដែលជាមនុស្សអវិជ្ជា ទើបបានជាដិតជាប់នឹងវដ្តសង្សារ ស្លាប់កើតៗនោះ គេប្រដូចបានទៅនឹងពន្លឺអំពិលអំពែកដូច្នេះឯង។ ជាទូទៅ ជីវិតមនុស្សពឹងលើពន្លឺ នេះជាការពិត ពន្លឺព្រះអាទិត្យព្រះច័ន្ទ ពន្លឺហ្វូងផ្កាយលើមេឃ ដើម្បីតម្រង់ទិស ពន្លឺចង្កៀងគោមដុតប្រេងកាតដុតខ្លាញ់ត្រី ។ល។ បច្ចុប្បន្នកាល ពន្លឺមួយដែលយើងធ្វើឱ្យយើងត្រេកត្រអាល ភ្លេចគិតដល់មហន្តរាយ បណ្តាលមកពីកាកសំណល់របស់វា គឺពន្លឺបរមាណូ។
Disons le tout de suite qu'il est possible d'éviter deux défauts majeurs des réacteurs nucléaires existants, lesquels sont la voracité en uranium des centrales ainsi que leur production des déchets radioactifs. Et ce, sans parler du péché originel du système actuel de production de l'énergie nucléaire par les usines à fission en service. Selon le scientifique Daniel Ingersoll: "Aux débuts du nucléaire, les chercheurs faisaient peu de cas des risques potentiels, et dont la sûreté intrinsèque des différents réacteurs envisagée n'était pas importante, parce qu'il régnait alors un fort sentiment d'urgence" (Science & Vie, nov. 2011, p.73).
ប្រវត្តិដើមនៃការផលិតថាមពល អ្នកប្រាជ្ញមានគម្រោងដែលជាគំនិតដើមខ្ទង់១២០បែប ដើម្បីបង្កើតថាមពលអគ្គិសនី ដូចបច្ចេកទេសប្រើរ៉ែមួយបែបទៀតឈ្មោះ Thorium មិនមែន Uranium ដូចសព្វថ្ងៃនេះទេ។ រ៉ែ Thorium នេះ គេរកឃើញមានច្រើនជាង Uranium ដល់ទៅ៤ឯណោះ នៅលើផែនដីយើងនេះ។ បទពិសោធថាមពលធ្វើចេញពី Thorium ចេះតែវិវឌ្ឍទៅ ប៉ុន្តែទន្ទឹមគ្នានេះ សហរដ្ឋអាមេរិកខ្វាយខ្វល់ចង់បានគ្រាប់បែកបរមាណូមុនរុស្ស៊ី ដូច្នេះមានតែ Uranium ទេ ដែលអ្នកប្រាជ្ញបានពិសោធដឹងថា វាអាចផលិត plutonium ដែលជាសារធាតុដើម អាចធ្វើគ្រាប់បែកប្រល័យលោកបរមាណូ បាន។ លុះបានគ្រាប់បែកនេះមុនគេ សហរដ្ឋអាមេរិក ក៏កំញើញរុស្ស៊ី ដែលចង់លេបត្របាក់ប្រទេសជប៉ុន ដែលកំពុងតែថយដៃក្នុងការវាយសឹកសង្គ្រាមលោកលើកទី២ ហើយក៏យកលេសថា «បង្ក្រាបជប៉ុន» សហរដ្ឋអាមេរិកក៏ទម្លាក់គ្រាប់បែកពីរគ្រាប់លើក្រុង ណាហ្គាសាគី និង ហ៊ីរ៉ូស៊ីម៉ា ធ្វើឱ្យរុស្ស៊ីរអា មិនហ៊ានបំពេញមហិច្ឆតារបស់ខ្លួន លើកោះជប៉ុននានា។ ចាប់ពីគ្រានោះមក ថាមពលផ្នែកយោធានិងផ្នែកស៊ីវិល ដែលប្រើរ៉ែ Uranium ទាំងស្រុងនេះ ទោះបីពីដំបូងទី អ្នកប្រាជ្ញមិនទាន់មានឱកាសប្រៀបធៀបគុណសម្បត្តិនិងគុណវិបត្តិនៃរ៉ៃ Thorium និង Uranium ក្តី ក៏ជំនោរនយោបាយប្រឈមនឹងការប្រញាប់បន្ទាន់ ត្រូវឱ្យប្រើ Uranium 235 រហូតដល់សព្វថ្ងៃ ដោយបំភ្លេច Thorium ចោល ពីព្រោះ Thorium ដែលនៅចុងបញ្ចប់ ក្លាយជានិស្សន្ទវត្ថុ Produit dérivé គឺទៅជា Uranium 232 និង 233 មិនអាចធ្វើគ្រាប់បែកបរមាណូយ៉ាងស្រួលនោះទេ។
Le combustible thorium se présente sous forme de liquide et non en bâtonnets solides. Première expérience pratique, en novembre 1954, aux Etats-Unis, on a réussi à faire fonctionner les bombardiers stratégiques pendant 100 heures grâce au réacteur au thorium. En 1965, un deuxième prototype au thorium a tourné pendant 13 000 heures. En 1969, un véritable réacteur de 1 000 mégawatts a été dessiné. Cependant, en 1973, plus de financement pour ce genre de recherche aux USA. En France, il y a une dizaine d'année, les physiciens du CNRS, à Grenoble, ont dessiné un réacteur à 1 500 mégawatts. La Chine, quant à elle, a lancé début 2011 un vaste programme de 250 millions de dollars sur le concept thorium. En effet, un réacteur de 900 mégawatts produit en moyenne chaque mois 500 000 mégawatts/h, ce qui correspond à la consommation de 400 000 foyers environ.
សេចក្តីបារម្ភជាទូទៅ មិនថាជាតិសាសន៍ណាទេ គឺខ្លាចក្រែងសំណល់បន្ទាប់ពីផលិតថាមពលអគ្គិសនីរួចហើយ កាកសំណល់អាតូមិក ដែលដិតដាមដោយវិទ្យុសកម្ម ធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតមនុស្សលោក ក្នុងរយៈកាលរាប់សែនឆ្នាំទៅមុខទៀត ដោយហេតុថា គ្មានអ្នកប្រាជ្ញណារកឃើញមធ្យោបាយបន្សាបឥទ្ធិពលរបស់វាបាននៅឡើយ។ ដូច្នេះហើយ យើងត្រូវគូសសម្គាល់ថា ថាមពល Thorium បន្សល់កាកវាចំនួន១ម៉ឺនដងតិចជាង Uranium ពោលគឺកាតបន្ថយហានិភ័យ១ម៉ឺនដង។ ម្យ៉ាងទៀត និស្សន្ទវត្ថុ Produit dérivé នៃ Thorium ពិតនឹងកែច្នៃឱ្យក្លាយទៅជាគ្រាប់បែកបរមាណូ គឺថា មិនដូច Uranium 235 នោះទេ។ នេះក៏ជាគុណសម្បត្តិមួយទៀត នៃរ៉ែ Thorium។
Actuellement, le principal souci des gens est de préserver les générations futures des effets nocifs des déchets irradiés. On parle dès lors de réacteur génération 4, mais le problème reste entier. Cependant, une maigre consolation se dessine car se trouvant parmi les six réacteurs de la génération 4, le réacteur au thorium à sels fondus. Effectivement, "le minerai de thorium est dissous dans des sels fondus et introduit dans un circuit entourant la cuve du réacteur" (Op.cit, p. 64).
តើយើងភ្លេចហើយឬ ថាដើម្បីកាត់បន្ថយអគ្គិភ័យឆេះព្រៃ បណ្តាលមកពីកន្ទុយបារី ជិត១០ឆ្នាំមកហើយ ក្រដាស់រុំថ្នាំជក់ដែលលក់តាមទីផ្សារ ជាក្រដាសពិសេសម្យ៉ាងដែលឆាប់រលត់កាលណាអ្នកជក់ឈប់បឺតយកផ្សែង ឬក៏ ក្រវែងចោលទៅលើដី ក្នុងព្រៃឬលើគំនរសំរាម? ជាទីបញ្ចប់ គិតសព្វៗទៅ មនុស្សយើងខ្លាចណាស់អគ្គិភ័យ ប៉ុន្តែសព្វថ្ងៃចៀសប្រើពន្លឺបរមាណូពុំបាន ទោះបីជាវាកំពុងនាំផ្លូវឆ្ពោះទៅរកកប្បវិនាសដោយភ្លើងក៏ដោយ៕
9/9/2020
6:07
លេខពិត គឺគិតត្រូវ Chiffre exacte
បើយើងលេខ ៥ បូកនឹង ៤ គ្មានលេខអ្វីបង្ហាញលទ្ធផលនៃការបូកលេខនេះទេ។ ត្បិតអី គេនិយាយ ៥បូកនឹង៤ គឺ៥/៤ ប្រាំបួន។ បើគេសរសេរលេខ ៥ និងលេខ ៤ ជាប់គ្នា គេអាចមើលថា ៥៤។ ព្រឹត្តបត្រនេះ បណ្ឌិត ឆាយ ហុកផេង ធ្វើអត្ថាធិប្បាយអំពី «លេខពិត គឺគិតត្រូវ»។
តម្លៃទំនិញ ឬម៉ោងពេលដែលគេចំណេញដោយដើរផ្លូវកាត់ ឬក៏ទម្ងន់មនុស្ស ស្គមឬធាត់ ទំាំងអស់នេះ គេប្រើចំនួនគឺជាប្រើលេខចំនួនប៉ុណ្ណេះប៉ុណ្ណោះទើបស្តាប់គ្នាបាន។ ឧទាហរណ៍ ផ្លែទៀប១គីឡូក្រាម ថ្លៃ១ម៉ឺនរៀល។ មនុស្សទាបតូចស្តើង ទម្ងន់៤០គីឡូក្រាម មនុស្សកម្ពស់១ជំហរទ្វារផ្ទះ មានទម្ងន់៣ដងលើនេះជាអាទិ៍។ ប៉ុន្តែ ខ្មែរយើងមានក្បាច់រាប់ក្រៅពីនេះ ដូចជា១ផ្លូន ១តៅ ១យោជន៍ ១ហាត់។ ដោយឡែក ចំនួនក៏អាចជាចំណោទក្នុងការយល់ដឹងប្រសិនវាមិនគ្រប់ក្បាច់ ឬក៏ហួសប្រមាណហួសពីការស្មាន ដូចជាចំនួនរាប់សែន លាននាក់ ដែលត្រូវបានរងគ្រោះមហន្តរាយប្រល័យពូជសាសន៍ ទុរ្ភិក្សភ័យ បាក់ទំនប់ ឆ្លាយប្រឡាយ ស៊ូណាមិ អគ្គិភ័យ។ល។
Le nombre pluriel est composé à partir de deux. Cependant, deux têtes pensantes qui comptent le nombre des manifestants ne donnent pas forcément le même chiffre. Il est dès lors constant que les organisateurs événementiaux avancent un nombre plus important que le chiffre donné par la préfecture. En effet, nous avons tous appris à faire la différence entre nombre, chiffre et numéro outre les différents points de vue selon que le compteur se trouve dans le même camp ou dans le camp opposé. Personnellement, je suis aussi sensible à la force du chiffre. Entre un grand chiffre d'affaire et un petit chiffre d'affaire, l'on devine sans peine la taille de l'entreprise. Mais attention tout de même, une grande firme qui est au bord de la faillite débite un toute petit chiffre d'affaire.
ខ្មែរយើងនិយមប្រើពាក្យលេខអត្តៈ បើនិយាយអំពីហោរាសាស្ត្រ ទស្សន៍ទាញតាមជើងលេខថ្ងៃខែឆ្នាំកំណើត។ បើឱ្យលេខត្រូវ ហោរទាញត្រូវ។ តើវាដូចគ្នានឹងលេខឆ្នោតលេខឡូតូឬទេ? ខុស១លេខខាត១លាន។ កម្រនរណាមានបាននឹងល្បែងទាំងនេះណាស់។ ចុះហោរាវិញ គេមិនថា ភូតនៅហោរ ចោរនៅជាង? តាមការពិត បើយើងស្រពិចស្រពិលនឹងលេខខ្លួនឯង កុំបន្ទោសថា ហោរភូតភរ។ ជាងដែលក្លាយជាចោរ ក៏អាស្រ័យលើតារាងលេខនេះដែរ។ ខូច១ថា២ ខូចប៊ូស៊ី ថែមសម្បុកអ៊ែរ ផ្លាស់ថ្មីមួយទៀត ទោះបីវានៅប្រើប្រាស់បាននៅឡើយ ក៏ដោយ។
Par ailleurs, l'importance des chiffres est un mal inhérent à toutes les administrations. On entend souvent les gens parler de statistique alors qu'il s'agit plutôt des chiffres voire la ration ou le rapport entre deux valeurs données à savoir rapport qualité/prix, nombre de lits/nombre de malades, les délits poursuivis/ les délits jugés etc. Une ration exprime le rapport de deux grandeurs, dont on attribue une signification particulière à certaines valeurs. On dit aussi coefficient, La statistique, quant à elle concerne les grands nombres, les phénomènes complexes. définition du Petit Robert: "étude méthodique des faits sociaux, par des procédés numériques, destinée à renseigner et aider les gouvernements". Par exemple, statistique de natalité, statistique de morbidité.
ចំនួនតុភ្ញៀវពេលរៀបការ គឺជាសញ្ញានៃប្រព័ន្ធក្នុងសង្គមរបស់គ្រួសារទាំងសងខាង ឬមួយទៀត ក៏វាអាចជាកត្តារកកម្រៃតាមចំនួនចំណងដៃ។ ជាសរុប នៅក្នុងវិស័យណាក៏ដោយ តួលេខ វាកន្ទ្រាក់អារម្មណ៍ អ្នកគ្រប់គ្រងការងារឱ្យចាត់វិធានការផ្សេងៗ ដើម្បីទប់ស្កាត់ការបង់ខាតប្រាក់ចំណូល ឬក៏ប្រមូលថាមពលរក្សាការពារដែនដីព្រៃសត្វ។ ទាំងអស់នេះ សំដៅលើតួលេខចំនួនប្រជាជន កម្ពស់ទឹកជំនន់ ចំនួនស្រះអណ្តូង។ ប៉ុន្តែ នៅពេលខ្លះ មនុស្សយើងប្រកួតអួតអាងគ្នាក្នុងឱកាសបុណ្យដូចជាបុណ្យភ្ជុំបិណ្ឌ ជាអាទិ៍ថា នំអន្សមរបស់ក្រុមនោះវែងជាងគេ ឬថា បច្ច័យបុណ្យផ្កាវេរចូលវត្តនេះ វត្តនោះ តិចឬច្រើនជាងគ្នា ជាអាទិ៍។ មនុស្សសំអាងតួលេខ ប្រៀបដូចភ្នែកពឹងលើកែវយឹត និងវ៉ែនតា ទើបមើលឃើញច្បាស់ ភ្លឺ ឆ្ងាយ។
L'empire des chiffres est peuplé de compteurs et conteurs. Ceux-là sont les fourmis soldats compilant les chiffres à perte de vue, tandis que ceux-ci exploitent les chiffres : les analyser dans tous les sens et en tirer les conclusions. Et les autres ? Ceux qui écoutent les conteurs compter ? Parmi ceux-là il y a quelques un qui ne se laissent pas abuser facilement par les chiffres. De nos jours, on compte le nombre des morts du civid-19. Bientôt, aux Etats-Unis on va compter les voix, les suffrages. Election présidentielle oblige. En somme, nous vivons dans une société dont chaque membre doit des comptes à tous les autres.
បើគេមើលមានចំនួនប៉ុណ្ណេះប៉ុណ្ណោះ គឺថា វាមានតែប៉ុណ្ណឹង គឺថាវាត្រូវឥតខ្ចោះអ៊ីចឹងមែនឬយ៉ាងណា? ក្នុងផ្នែក គណនេយ្យនិងគណិតវិទ្យា លេខគឺលេខ មិនអាចបន្ថែមបន្ថយបានទេ។ ចំណែកខាងអក្សរវិញ ឧទាហរណ៍ បារមីទាំង១០នៃព្រះសមណគោត្តម ប្រៀបធៀបទៅនឹងបារមីទាំង១០ របស់អ្នកដឹកនាំ។ ចំនួន១០នេះ មិនប្រាកដថាគ្រប់គ្រាន់នៅឡើយទេ។ ក្នុងសៀវភៅព្រះបាទធម្មិក និពន្ធដោយ ភិក្ខុ ឥន្ទបញ្ញោ ហេង មណីចិន្តា ត្រង់ទំព័រ១៥០ មានសរសេរថា «សូមឱ្យអ្នកដឹកនាំ... នាំគ្នាបំពេញបារមីទាំង១០នេះ ដើម្បីសេចក្តីសុខរបស់មហាជន...»។ នេះសឱ្យឃើញថា សេចក្តីសុខជាកត្តាសំខាន់ទី១តែប៉ុណ្ណោះ ហើយបារមីទាំង១០ ក៏គ្រាន់តែជាជំហានទី១ ឆ្ពោះទៅរកសមភា វឌ្ឍនភាព និងអ្វីៗដែលសំខាន់ជាងនេះទៅទៀត។
Et le chiffre, le nombre des victimes du génocide khmer rouge oscillant entre 1 million 700 000 et 2 millions de morts est-il un chiffre exact, suffisant, crédible ?
ការពិចារណាលើបញ្ហាសង្គម ដូចរឿងចំនួនជនរងគ្រោះ ក្រោមរបបខ្មែរក្រហមនេះ ម្នាក់អាចយល់ដឹងថា គ្មាននរណា ឬអង្គការណាមួយ បានរាប់ចំនួនពិតប្រាកដនោះឡើយ។ សំខាន់ គឺយើងយល់ឃើញថា មានការសម្លាប់រង្គាលឬទេ ថាមានការកម្ទេចប្រល័យពូជសាសន៍ឯង ទុកតែកូនចៅរបស់អង្គការមែនឬទេ? នេះជាស្នូលនៃការពិចារណា។ រីឯចំនួនរវាង១លាន៧សែននាក់ ឬ២លាននាក់ ឬក៏៣លាននាក់ នៃជនរងគ្រោះដល់ស្លាប់ គឺជាឧបករណ៍ជំនួយការត្រិះរិះពិចារណា ជាអំណះអំណាងមួយប្រៀបបានទៅនឹងអ្នកវិទ្យាសាស្ត្រ ប៉ាន់ប្រមាណអាយុកាលនៃ ផែនដី ឬកំណត់យុគ្គសម័យនីមួយៗនៃមនុស្សជាតិដែលបានឆ្លងកាត់មកដល់បច្ចុប្បន្នកាលនេះអ៊ីចឹង។
En effet, chers auditeurs, retenons ceci en matière de chiffre: est précise la mesure approchée qui diffère peu de la pensée exacte.