Partner im RedaktionsNetzwerk Deutschland

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

Podcast ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
Podcast ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

aggiungere

Episodi disponibili

5 risultati 24
  • អ្នកនយោបាយប្រឆាំងប្រឈមនឹងការរកមេធាវីការពារឬនៅពេលរងបណ្តឹងរដ្ឋាភិបាល?
    លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ដែលជាអ្នកនយោបាយវ័យក្មេង២រូបស្និទ្ធនឹងប្រធានអតីតគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានបន្តស្ថិតនៅក្នុងពន្ធនាគារព្រៃសអស់រយៈពេល១សប្តាហ៍ហើយ ដោយមិនទាន់មានមេធាវីការពារសិទ្ធិ។ អ្នកនយោបាយប្រឆាំងទាំងពីររូប ត្រូវបានតុលាការសាលាដំបូងបញ្ជារឲ្យសមត្ថកិច្ចឃុំខ្លួនដោយដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទប្រមាថព្រះមហាក្សត្រ និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ខណៈដែលមានការត្អូញត្អែរថាលោកទាំងពីរពិបាកនឹងរកមេធាវីការពារសិទ្ធិ ដ្បិតជាសំណុំរឿងនយោបាយ ហើយដើមបណ្តឹងជារដ្ឋាភិបាល។
    3/29/2023
    12:24
  • ទស្សនកិច្ច​របស់លោកអាន់វ៉ា អ៊ីប្រាហ៊ីម៖ តើទំនាក់ទំនងកម្ពុជា និងម៉ាឡេស៊ី ប្រែប្រួលបែបណា?
    លោកអាន់វ៉ា អ៊ីប្រាហ៊ីម គឺជាអតីតមេដឹកនាំបក្សប្រឆាំង និងជាមិត្តភក្តិ លោក សម រង្ស៊ី បានមកធ្វើ​ទស្សនកិច្ចនៅកម្ពុជាលើកដំបូង នៅថ្ងៃទី២៧មីនា បន្ទាប់ពីលោក​ជាប់​ឆ្នោត​ជានាយក​រដ្ឋមន្ត្រី។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ភាគីទាំងពីរ​មានការចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន​ទាក់ទង​នឹង​បញ្ហាពលករ និងការធ្វើ​ពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរ។ ដោយឡែក បញ្ហានយោបាយវិញ ដំណើរទស្សនកិច្ចផ្លូវការ របស់លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មកកាន់កម្ពុជានាពេលនេះ ត្រូវបានគេរំពឹងថា​នឹងនាំមកនូវសន្ទុះថ្មី ដល់ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
    3/28/2023
    13:35
  • ចិនជួយទិញអង្ករកម្ពុជាកន្លងទៅ គឺជានយោបាយជួយកម្ពុជា!
    ចិនជួយទិញអង្ករកម្ពុជាកន្លងទៅ គឺជានយោបាយជួយកម្ពុជា។ នេះគឺជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែមីនា​ ឆ្នាំ២០២៣នេះ។ អ្នកធ្វើការងារក្នុងវិស័យកសិកម្មវិញយល់ថាការជួយរបស់ចិនគឺជារឿងល្អ ប៉ុន្តែក៏ចង់ឃើញកម្ពុជាអាចពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ប្រទេសផ្សេងទៀត។ តើការជួយទិញរបស់ចិនអាចមាននិរន្តរភាពទេ?
    3/27/2023
    10:35
  • តើសិស្សអាចប៉ះពាល់ដល់ការសិក្សាទេ ក្រោយវិស្សមកាល១ខែដើម្បីព្រឹតិ្តិការណ៍ស៊ីហ្គេម?
    ក្រសួង​អប់រំ​ បាន​កំណត់​ឱ្យ​គ្រឹះស្ថាន​បឋមសិក្សា ​រហូត​ដល់​គ្រឹះស្ថាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ​ទាំង​រដ្ឋ​ និង​ឯកជន​ ត្រូវ​អនុវត្ត​វិស្សមកាល​ធំ​រយៈ​ពេល​១ខែ​ដើម្បី​ចូល​រួម​រក្សា​សណ្តាប់​ធ្នាប់​ សុវត្ថិភាព​ និង​គាំទ្រ​ដល់​ព្រឹតិ្តការណ៍​ស៊ីហ្គេម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។ ​វិស្សមកាល​ធំ​ក្នុង​ឆ្នាំ​នេះ ​គឺ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី២០​ ខែ​មេសា ​ឆ្នាំ២០២៣​ រហូត​ដល់​ថ្ងៃទី១៨​ ខែឧសភា ​ឆ្នាំ២០២៣ ​ខណៈ​ព្រឹិត្តិការណ៍​ស៊ីហ្គេម ​លើក​ទី៣២​ និង​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី១២​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី០៥​ ខែ​ឧសភា​ រហូត​ដល់​ថ្ងៃ​ទី១៧ ​ខែឧសភា​ ឆ្នាំ២០២៣។​ ជុំវិញ​វិស្សមកាល​ធំ​នា​ពេល​នេះ ​អ្នក​តាម​ដាន​សង្គម​មាន​មតិ​ផ្ទុយ​គ្នា​ជុំវិញ​ទៅ​នឹង​ផល​ប៉ះពាល់​ដែល​នឹង​អាច​កើត​មាន​ឡើង​ចំពោះ​ការ​សិក្សា​របស់​សិស្សានុសិស្ស។​ តែ​យ៉ាង​ណា ​ពួក​គេ​យល់​ថា ​ដើម្បី​អាច​ឱ្យ​សិស្ស​រៀន​ក្នុង​អំឡុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​បាន​ ទាំង​គ្រឹះស្ថាន​សិក្សា​រដ្ឋ​ និង​ឯកជន​ត្រូវ​បង្រៀន​តាម​ប្រព័ន្ធ​អនឡាញ​ជំនួស​វិញ។​
    3/26/2023
    12:18
  • តើការចាប់ខ្លួនសកម្មជនបក្សប្រឆាំងបន្តបន្ទាប់ជារូបភាពគំរាមកំហែងនៅមុនការបោះឆ្នោតឬយ៉ាងណា?
    មុន​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត ​នីតិកាល​ទី​៧ ​កាន់​តែ​ឈាន​ជិត​មក​ដល់​ គេ​សង្កេត​ឃើញ​ថា​មាន​មន្រ្តី​ជាន់​ខ្ពស់​ និង​សកម្មជន​គណបក្ស​ភ្លើងទៀន​មួយ​ចំនួន​ ត្រូវ​បាន​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​ក្នុង​បទ​ល្មើស​ផ្សេងៗ​គ្នា។ ​ការ​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​មក​លើ​មន្រ្តី​ជាន់​ខ្ពស់​ និង​សកម្មជន​បក្ស​ភ្លើងទៀន​នេះ ​មាន​មតិ​ខ្លះ​ថា​ជា​ការ​គំរាម​កំហែង​នៅ​មុន​ការ​បោះឆ្នោត​ ប៉ុន្តែ​មាន​មតិ​ខ្លះ​ថា​ជា​ការ​អនុវត្ត​ច្បាប់​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់។​
    3/25/2023
    11:28

Stazioni simili

Su ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

Pagina web della stazione

Ascolta ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ, ភ្ញៀវប្រចាំថ្ងៃ e tante altre stazioni da tutto il mondo con l’applicazione di radio.it

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

Scarica ora gratuitamente e ascolta con semplicità la radio e i podcast.

Google Play StoreApp Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ: Podcast correlati

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ: Stazioni correlate